
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាំយកទៀនវស្សាប្រគេនព្រះសង្ឃវត្តទឹកវិល
កំពត៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិកាអចិន្ត្រៃយ៍សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន) អមដំណើរដោយលោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងលោកស្រី តាន់ គឹមហុង ប្រធានកិត្តិយសអនុសាខាសមាគមនារីស្រុក ព្រមទាំងក្រុមការងារ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យបួន ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងចែកជូនអំណោយដល់ចាស់ព្រឹទ្ធាចារ្យ ស្ថិតនៅក្នុងវត្តទឹកវិល ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដើម្បីទ្រទ្រង់ដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃតាមពុទ្ធបញ្ញត្តិ និងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ក្នុងសហគមន៍។







