
មន្ត្រីរាជការខេត្តកំពតជាង ១ពាន់ ៤រយនាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការដែលបានបំរើការងារក្នុងខេត្តកំពតប្រមាណជាង ១ពាន់ ៤នាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារ ដើម្បីលើកទឹកចិត្ត និងតបស្នងសងគុណចំពោះការបំរើជាតិ បំរើពលរដ្ឋ តាមជំនាញ និងតួនាទីរៀងខ្លួន។ ការផ្តល់ជូននេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលជាការដឹងគុណ ក៏ដូចជាជំរុញឱ្យមន្ត្រីរាជការទាំងអស់បន្តខិតខំបំពេញតួនាទីបន្តទៀតដើម្បីបំរើជាតិ និងប្រជាជនកម្ពុជា។







