
រដ្ឋបាលស្រុកជុំគិរី ផ្តល់វិទ្យុទាក់ទង ២៥ គ្រឿង ជូនដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរឃុំ
កំពត៖ កាលពីថ្ងៃទី៤ ខែសីហា លោកស្រី ង៉ែត សូរ្យសែង អភិបាលនៃគណៈអភិបាលស្រុកជុំគិរី បានផ្តល់ជូនឧបករណ៍វិទ្យុទាក់ទង (អាយកូម) ចំនួន ២៥ គ្រឿង ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំទាំង ០៧ តាមរយៈការប្រគល់ដោយផ្ទាល់នៅស្រុកជុំគិរី ដើម្បីពង្រឹងកិច្ចសហការ និងសម្រួលការទំនាក់ទំនងការងារប្រចាំថ្ងៃឱ្យបានឆាប់រហ័ស។







