
ឯកឧត្តម ម៉ៅ ធនិន ទទួលជំនួប និងអំណោយអង្ករ ៥តោន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអិនខេអិលស៊ី
កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងទទួលអំណោយមនុស្សធម៌ជាអង្ករចំនួន ៥តោន ពីលោក គីម យ៉ុន ហ្ស៊ីក (KIM YUNSHIK) អគ្គនាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអិនខេអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងពិធីប្រគល់ និងទទួលផ្លូវការនៅឯសាលាខេត្តកំពត នារសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីជាផ្នែកមួយក្នុងការចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងកិច្ចការងារសង្គម និងជួយសម្រាលទុក្ខធុរៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។







