
អ្នកតំណាងរាស្ត្រមណ្ឌលកំពត៖ ក្នុងអាណត្តិទី៧នេះ វិស័យអប់រំនៅតែបន្តអភិវឌ្ឍន៍ និងពង្រឹងគុណភាពសិក្សា
អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានប្រាប់ទៅកាន់សិស្សនិស្សិតជ័យលាភី និងសិស្សនិស្សិតដែលកំពុងសិក្សា នៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត ត្រូវពង្រឹងការសិក្សារបស់ខ្លួនឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អមួយក្នុងសង្គម ព្រោះរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ មានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ និងពង្រឹងលើគុណភាពសិក្សា ដើម្បីទទួលបានអ្នកមានចំណេះដឹងពិតប្រាកដ។







