
ឯកឧត្តម ម៉ៅ ធនិន ចាត់ចែងផ្តល់អង្ករជូនគ្រួសារប្រជានេសាទ ៦០គ្រួសារ
កំពត៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចាត់ចែងផ្តល់ជូនអង្ករដល់គ្រួសារប្រជានេសាទប្រមាណ ៦០ គ្រួសារ នៅក្នុងខេត្តកំពត ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅចំពោះមុខ ដោយសារតែស្ថានភាពអាកាសធាតុមិនអំណោយផល មានរលកខ្យល់ខ្លាំង បង្កជាឧបសគ្គមិនអាចឱ្យពួកគាត់ចេញទៅនេសាទបាន។







