
ពលរដ្ឋភូមិធ្មា ឃុំច្រេស៖ ផ្លូវបេតុងអាមេថ្មីជួយផ្លាស់ប្តូរការធ្វើដំណើរ និងលើកកម្ពស់ជីវភាព
កំពត៖ ប្រជាពលរដ្ឋរស់នៅភូមិធ្មា ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានសម្តែងក្តីរីករាយ និងអំណរគុណចំពោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់សាងសង់ផ្លូវបេតុងអាមេថ្មីប្រវែង ៧០០ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយសារកាលពីមុនមក ការធ្វើដំណើរតាមផ្លូវនេះ មានការលំបាក ជាពិសេសនៅរដូវវស្សា ខណៈប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម និងត្រូវការដឹកជញ្ជូនកសិផលពីតំបន់ផលិតកម្មទៅកាន់ទីផ្សារ។







