
ឆ្នាំ២០២៦ សង្កាត់កំពង់បាយ ទទួលបានសមិទ្ធផលផ្លូវបេតុងអាមេ ៣ ខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ
កំពត៖ នៅក្នុងឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី គឺផ្លូវបេតុងអាមេចំនួន ៣ ខ្សែ ប្រវែងសរុប ៣៩៥ ម៉ែត្រ ដែលត្រូវបានសាងសង់រួចរាល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងរហ័សទាន់ចិត្ត ជាពិសេសក្នុងរដូវវស្សា ព្រមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។







