
អភិបាលខេត្តកំពតប្រាប់ពលរដ្ឋត្រូវប្រើប្រាស់សក្តានុពលដីធ្លីឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍន៍សង្គម
កំពត៖ ការផ្តល់បណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បន្តរហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឱ្យពលរដ្ឋទទួលបានសិទ្ធស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីរបស់ខ្លួន ពិសេសដើម្បីឈានដល់បញ្ចប់វិវាទដីធ្លីទាំងស្រុង។ អភិបាលខេត្តកំពត បានប្រាប់ពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធដីធ្លី ត្រូវចេះយកទៅប្រើប្រាស់ឱ្យចំគោលដៅដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។







