
ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកិច្ចការនារីខេត្តកណ្ដាល”
លោកជំទាវ ស្រ៊ុន ស្រីនាង បានឱ្យដឹងថា មន្ទីរកិច្ចការនារីខេត្ត ជាសេនាធិការឲ្យរដ្ឋបាលខេត្ត និងក្រសួងកិច្ចការនារី លើការងារគ្រប់គ្រង ដឹកនាំ និងអនុវត្តវិស័យកិច្ចការនារី និងសមភាពយេនឌ័រនៅក្នុងខេត្ត។ ជាមួយនឹងគ្នានេះដែរលោកជំទាវក៏បានឱ្យអង្គពិធី លើកជាសំណើរ សំណូមពរ បញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងស្វែងយល់វឌ្ឍនៈភាពការងារ ឯកភាពផ្ទៃក្នុង ការពាំពារ លើកកម្ពស់សុខុមាលភាពស្រ្តី។











