
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យសិប្បកម្មកែច្នៃដូងក្រអូប និងជំរុញការលើកកម្ពស់ផលិតផលក្នុងស្រុក
បាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំសហការី និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដំណើរការ «សិប្បកម្ម យ៉ានី ដូងក្រអូប» ដែលជាទីតាំងកែច្នៃកសិផលដូងក្រអូបដ៏សំខាន់មួយ ស្ថិតក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។











