
សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ចំនួន ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែន នៅស្រុកតាវែង ខេត្តរតនគិរី
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាននាំយកថវិកាចំនួន៤០លានរៀល ជាការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពវីរកងទ័ព នាយឯក តុន រកា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនដែលមានទីលំនៅដ្ឋាន នៅស្រុកតាវែង ខេត្តរតនគិរី។ ពិធីប្រគល់ ថវិកាខាងលើបានធ្វើឡើងនៅ សាលប្រជុំVIP សាលាខេត្ត ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។











