
គ្រួសារវីរៈកងទ័ពជួមុខម្នាក់រងគ្រោះដោយអគ្គិភ័យ នៅឃុំចែងមានជ័យ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់
ខេត្តបាត់ដំបង៖ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ឱ្យក្រុមការងារអនុសាខាស្រុក ដឹកនាំដោយលោក ប៉ាង ផារ៉ាត់ នាយករដ្ឋបាលសាលាស្រុក និងជាប្រធានក្រុមប្រតិបត្តិអនុសាខាស្រុក និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពឈ្មោះ ប៉ាល់ សត្យា ភេទប្រុស អាយុ៣១ឆ្នាំ ជាវីរជនកងទ័ពជួរមុខ និងប្រពន្ធឈ្មោះ សេត ផាយី អាយុ២៨ឆ្នាំ (មានសមាជិកក្នុងបន្ទុកសរុប ៦នាក់ ស្រី៣នាក់) ដែលរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីរងគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះ។











