
ឯកឧត្តម ថង សាវុន ចុះត្រួតពិនិត្យអណ្ដូងទឹកបុរាណ ដែលជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ
នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យអណ្ដូងទឹកបុរាណ (អណ្ដូងទឹកក្បាលអូរច្បារ) ដែលស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។











