
សេចក្តីជូនដំណឹង របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ដើម្បីបំពេញ និងឆ្លើយតបតាមតម្រូវការការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងជំនួសមន្ត្រីនគរបាលដែលមានអាយុចូលនិវត្តន៍ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ ដើម្បីបំពេញជំនួស និងចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលជាតិ ខេត្តបាត់ដំបង សម្រាប់ឆ្នាំ ២០២៦។











