
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តបើកយុទ្ធនាការ ប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅតាមសហគមន៍នៃស្រុកមោងឫស្សី
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមោងឫស្សី អាជ្ញាធរភូមិចុងសំណាយ និងក្រុមទ្រទ្រង់ភូមិ បានចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។











