
ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរមូលដ្ឋានខិតខំបម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំឱ្យថ្នាក់ភូមិ សង្កាត់ ខណ្ឌត្រូវធ្វើការងារព្រមៗគ្នា ដើម្បីឱ្យប្រជាពលរដ្ឋ ជឿជាក់ លើការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។











