
អភិបាលស្រុកទឹកឈូ ជួបពិភាក្សាជាមួយវិនិយោគិនចិន លើការអភិវឌ្ឍវិស័យកសិកម្ម អប់រំ និងកីឡា
កំពត៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ បានអនុញ្ញាតឱ្យលោក LIN JIN SHENG ជនជាតិចិន ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាស្រុកទឹកឈូ ដើម្បីរៀបចំផែនការអភិវឌ្ឍស្រុកលើវិស័យកសិកម្ម អប់រំ និងកីឡា តាមរយៈជំនួបពិភាក្សាផ្ទាល់អំពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។







