
សមត្ថកិច្ចស្រុកបន្ទាយមាសថាបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋានមានការថយចុះ
កំពត៖ សមត្ថកិច្ចនគរបាលស្រុកបន្ទាយមាស បានឱ្យដឹងថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន មានភាពល្អប្រសើរ ខណៈបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា រហូតមានការថយចុះច្រើន។ យ៉ាងណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលនៅតែបន្តបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីឲ្យពួកគេចូលរួមចំណែករក្សាសន្តិសុខ និងសុវត្ថិភាពក្នុងសហគមន៍របស់ខ្លួន។







