
អាជ្ញាធរនឹងរៀបចំភ្នំបន្ទាយមាសឲ្យក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ
អាជ្ញាធរស្រុកបន្ទាយមាសបានបញ្ជាក់ថា រដ្ឋបាលស្រុកបាន និងកំពុងរៀបចំតំបន់ផ្លូវជាតិលេខ៣១ ជាប់ជួរភ្នំបន្ទាយមាស ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសារតំបន់នោះ មានទេសភាពស្អាត លម្អដោយធម្មជាតិវាលស្រែចម្ការ ទេសភាពភ្នំ ផ្លូវរថភ្លើង ប្រឡាយទឹក និងគុហារដែលជាជម្រកហ្វូងប្រចៀវរាប់ម៉ឺនក្បាល សម្រាប់ឲ្យភ្ញៀវទស្សនា។







