
អភិបាលក្រុងកំពត ចុះជួបប្រជាពលរដ្ឋ ចែកប័ណ្ណព័ត៌មានបោះឆ្នោត និងផ្តល់អំណោយជូន ១០០គ្រួសារជួបការលំបាក
កំពត៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងកំពត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកប័ណ្ណព័ត៌មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់ទាំង៥ ក្នុងក្រុងកំពត ក្នុងគោលបំណងសម្រួលដល់ការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្ទាល់ដៃជូននូវអំណោយគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីវភាពជួបការលំបាកចំនួន ១០០គ្រួសារ។







