
អាជ្ញាធរក្រុងកំពត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារសាមគ្គី
កំពត៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពត ដោយទទួលបានការចាត់តាំងពីលោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុង បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារសាមគ្គី ក្រុងកំពត ដើម្បីលុបបំបាត់ការលក់ដូរអនាធិបតេយ្យ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។







