
រដ្ឋបាលខេត្តកំពត បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងអ្នករត់ម៉ូតូកង់បី
កំពត៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោក ខឹម សំអាត អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល» នៅសាលសន្និសីទបូកគោ ដើម្បីពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលកំពុងរងផលប៉ះពាល់ពីសម្ពាធថ្លៃប្រេង និងឧស្ម័ន។







