
ការកំណត់ព្រំប្រទល់ឃុំ-សង្កាត់បានច្បាស់លាស់គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល និងផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ
កំពត៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការងារគ្រប់គ្រងរដ្ឋបាល និងជំរុញការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំជាច្រើនដើម្បីជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត រៀបចំកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។







