
ការផ្តល់សេវា ច្រកចេញចូល តែមួយ រដ្ឋបាលក្រុងបាត់ដំបង
ការផ្តល់សេវា ច្រកចេញចូល តែមួយ រដ្ឋបាលក្រុងបាត់ដំបង

ការផ្តល់សេវា ច្រកចេញចូល តែមួយ រដ្ឋបាលក្រុងបាត់ដំបង













ប្រធានប្រតិបត្តិនៃកម្មវិធីនៃអង្គការ Save The Children ប្រចាំកម្ពុជា បានបញ្ជាក់ថា អង្គការចាប់ផ្តើមចុះអនុវត្តគម្រោង “ការបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា” នៅខេត្តកំពតចាប់ពីថ្ងៃនេះទៅ។ តាមរយៈគម្រោង GROWTH នេះ នឹងជួយផ្តល់បច្ចេកទេសដាំបន្លែដល់កសិករ ឲ្យទទួលបានទិន្នផលខ្ពស់ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មិនប៉ះពាល់បរិស្ថាន និងធានាសុវត្ថិភាពដល់កុមារលើគ្រប់ផ្នែក។


កំពត៖ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ និងសារអប់រំសុខភាព ជូនចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារក្រីក្រងាយរងគ្រោះ ចំនួន១៨គ្រួសារ នៅក្រុងកំពត ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តឱ្យពួកគេ ឲ្យបន្តថែរក្សាសុខភាព និងជីវភាពរស់នៅឲ្យល្អ។


កំពត៖ អាជ្ញាធរស្រុកទឹកឈូ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវ និងប្រព័ន្ធរំដោះទឹកនៅតាមមូលដ្ឋាន ដើម្បីបង្ការការកកស្ទះទឹក និងការលិចផ្លូវក្នុងរដូវវស្សា ខណៈអាជ្ញាធរកំពុងរៀបចំដាក់លូរំដោះទឹកនៅតាមចំណុចដែលមានបញ្ហា។


កំពត៖ កាលពីរៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកជុំគិរី បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ ភូមិ និងភាគីពាក់ព័ន្ធ ចុះពិនិត្យ និងទប់ស្កាត់សកម្មភាពឈូសឆាយទន្ទ្រានយកដី និងឈូសឆាយបង្គោលព្រំអាងទឹក នៅតំបន់អាងទំនប់ភូមិអូរ ស្ថិតក្នុងភូមិអូរ ឃុំត្រពាងរាំង ស្រុកជុំគិរី ខេត្តកំពត ដើម្បីចូលរួមថែរក្សា និងការពារផ្ទៃអាងទឹក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យបានគង់វង្ស ទុកជាប្រយោជន៍រួម។
