
កាកបាទក្រហមកម្ពុជាជំរុញឲ្យពង្រឹងការងារទំនាក់ទំនងគ្រួសារ(RFL)ដើម្បីឆ្លើយតបស្ថានភាពអាសន្ន
កំពត៖ កាកបាទក្រហមកម្ពុជា បានជំរុញឱ្យមន្ត្រីស្តារទំនាក់ទំនងគ្រួសារ (RFL) តាមសាខាទាំង២៥ រាជធានី-ខេត្ត បន្តពង្រឹងសមត្ថភាព និងគុណភាពសេវា ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយមនុស្សធម៌ នៅពេលមានការបាត់ខ្លួន ការផ្លាស់ទីលំនៅ ជម្លោះ ឬគ្រោះមហន្តរាយដែលបង្កឱ្យមានការបែកបាក់គ្រួសារ។








