
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ប៉ៃលិន ៖ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើលផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាបន្តបន្ទាប់ បានបង្កជាជំនន់ទឹកភ្លៀងហូរជន់លិច ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ហេដ្ឋរចនាសម្ព័ន្ធ និងដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ។











