គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស

គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស

(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។

លោកជំទាវ បាន ស្រីមុំរដ្ឋបាលស្រុកសាលាក្រៅសន្តិសុខសង្គមគ្រោះទឹកជំនន់ស្នងការនគរបាលខេត្តប៉ៃលិនរដ្ឋបាលខេត្តប៉ៃលិនកាកបាទក្រហមខេត្តប៉ៃលិន

ព័ត៌មានថ្មីៗ

និយ័តករធានារ៉ាប់រងកម្ពុជាផ្សព្វផ្សាយនីតិវិធីដោះស្រាយបណ្តឹង ដើម្បីពង្រឹងទំនុកចិត្តសាធារណជន
ព័ត៌មានក្នុងខេត្ត

និយ័តករធានារ៉ាប់រងកម្ពុជាផ្សព្វផ្សាយនីតិវិធីដោះស្រាយបណ្តឹង ដើម្បីពង្រឹងទំនុកចិត្តសាធារណជន

កំពត៖ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិ និងនីតិវិធីដាក់ពាក្យបណ្តឹង ព្រមទាំងពង្រឹងទំនុកចិត្តលើវិស័យធានារ៉ាប់រងនៅកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពតបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង នៅសណ្ឋាគារ Castle View Resort ខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ដំណាំអំពៅកំពុងក្លាយជា «ប្រភពចំណូលយ៉ាងសំខាន់» របស់កសិករនៅស្រុកបន្ទាយមាស
ព័ត៌មានក្នុងខេត្ត

ដំណាំអំពៅកំពុងក្លាយជា «ប្រភពចំណូលយ៉ាងសំខាន់» របស់កសិករនៅស្រុកបន្ទាយមាស

កំពត៖ ស្រុកបន្ទាយមាស ត្រូវបានគេស្គាល់ថាជាស្រុកមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម មិនថាការធ្វើស្រែចម្ការ ការដាំបន្លែ ឬការចិញ្ចឹមសត្វនោះទេ។ ក្នុងចំណោមដំណាំរួមផ្សំទាំងអស់ «ដំណាំអំពៅ» បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារកសិករក្នុងតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
អាជ្ញាធរស្រុកទឹកឈូចុះពិនិត្យការដ្ឋានសាងសង់ផ្លូវថ្មីឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំឈ្ងោក
ព័ត៌មានក្នុងខេត្ត

អាជ្ញាធរស្រុកទឹកឈូចុះពិនិត្យការដ្ឋានសាងសង់ផ្លូវថ្មីឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំឈ្ងោក

កំពត៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានដឹកនាំក្រុមការងារបច្ចេកទេសស្រុក អាជ្ញាធរឃុំ និងភូមិ ចុះពិនិត្យផ្ទាល់សកម្មភាពការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ស្ថិតនៅក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រួលដល់ការដឹកជញ្ជូន និងជំរុញវិស័យទេសចរណ៍។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មន្ទីរសុខាភិបាលខេត្តកំពត ចេញសេចក្តីបំភ្លឺព័ត៌មាន ករណីមរណភាពស្ត្រីសម្រាលកូនអាយុ ៣០ឆ្នាំ
ព័ត៌មានក្នុងខេត្ត

មន្ទីរសុខាភិបាលខេត្តកំពត ចេញសេចក្តីបំភ្លឺព័ត៌មាន ករណីមរណភាពស្ត្រីសម្រាលកូនអាយុ ៣០ឆ្នាំ

កំពត៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត បានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ជុំវិញករណីមរណភាពរបស់ស្ត្រីអាយុ ៣០ឆ្នាំ រស់នៅភូមិអង្គពពាយ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ដែលបានទទួលមរណភាពបណ្តាលមកពី «ស្ទះសរសៃឈាមសួតដោយសារទឹកភ្លោះ (Amniotic Fluid Embolism)» ក្នុងអំឡុងពេលក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តកំពត ខិតខំប្រើប្រាស់គ្រប់វិធានការបច្ចេកទេស និងការវះកាត់សង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់បំផុត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស - មន្ទីរព័ត៌មានខេត្តកំពត