
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៦

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២៦













កំពត៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ មកពី ២៦ប្រទេស បានមកជួបជុំគ្នារត់ក្នុង ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» លើខ្នងភ្នំបូកគោ ដើម្បីលើកម្ពស់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍បៃតង ទេសចរណ៍កីឡា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។


កំពត៖ រដ្ឋបាលខេត្តកំពត សហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំ «កម្មវិធីបង្ហាញស្នាដៃចម្អិន និងពិព័រណ៍ម្ហូបអាហារ» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០ នាទីតទៅ នៅបរិវេណរូបសំណាកបាតដៃ ខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងបង្ហាញពីសិល្បៈនៃការចម្អិនម្ហូបអាហារក្នុងស្រុក តាមរយៈការរៀបចំស្តង់ពិព័រណ៍ និងសកម្មភាពបង្ហាញស្នាដៃចម្អិនផ្ទាល់។


កំពត៖ ក្រុមការងារអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលក្រុងកំពត នឹងចុះបំពេញបែបបទថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) ជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមទីតាំងវត្តអារាមក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦។


កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត ស្នើក្រុមប្រឹក្សាឃុំ មន្ត្រីជំនាញ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពិនិត្យ និងគាំទ្រគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋាន ពិសេសគម្រោងដែលបានសន្យាគាំទ្រកន្លងមក ត្រូវខិតខំអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
