
ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដំឡើងអំពូលបំភ្លឺដោយថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥
ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដំឡើងអំពូលបំភ្លឺដោយថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដំឡើងអំពូលបំភ្លឺដោយថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥













ដើម្បីធានាដល់និរន្តរភាពការងារផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុននេះ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត រៀបចំពិធីសំណេះណាល និងដាក់ផែនការចាំបាច់ជូនដល់មន្ត្រីក្រុមការងារផ្សព្វផ្សាយ។ ហើយលោកស្រីក៏បានដឹកនាំមន្ត្រីចូលរួមកាន់បិណ្ឌវេនទី១១នៅវត្តត្រើយកោះផងដែរ ដើម្បីបង្ហាញគំរូសាមគ្គីភាព រួមគ្នាធ្វើបុណ្យទានសន្សំកុសលសម្រាប់ខ្លួនផ្ទាល់ និងឧទ្ទិសមគ្គផលជូនដល់បុព្វការីជនរៀងៗខ្លួនផងដែរ។


កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត នឹងបំពាក់កាមេរ៉ាស្វ័យប្រវត្តិនៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ដើម្បីពង្រឹងការតាមដានការផ្តល់សេវា និងឥរិយាបថរបស់មន្ត្រីក្នុងការបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព រហ័សរហួន និងប្រកបដោយការគោរព។


កំពត៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណី និងសាសនាដ៏សំខាន់មួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានអញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តសំពៅប្រាំ លើភ្នំបូកគោ ដើម្បីធ្វើបុណ្យទាន និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋាន ព្រមទាំងចូលរួមលើកកម្ពស់ការថែរក្សាវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនា។


កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត ស្នើក្រុមប្រឹក្សា សង្កាត់ មន្ត្រីជំនាញ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពិនិត្យ និងគាំទ្រគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋាន ពិសេសគម្រោងដែលបានសន្យាគាំទ្រកន្លងមក ត្រូវខិតខំអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
