
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៦

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៦













លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកទឹកចិត្តដល់សមាជិកាដែលជាអតីតមន្ត្រីរាជការនិវត្តន៍ ឱ្យបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងចែករំលែកបទពិសោធន៍ល្អៗដល់នារីជំនាន់ក្រោយ ខណៈថ្នាក់ដឹកនាំ និងអាជ្ញាធរបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់អតីតមន្ត្រីរាជការ។


ដើម្បីធានាដល់និរន្តរភាពការងារផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុននេះ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត រៀបចំពិធីសំណេះណាល និងដាក់ផែនការចាំបាច់ជូនដល់មន្ត្រីក្រុមការងារផ្សព្វផ្សាយ។ ហើយលោកស្រីក៏បានដឹកនាំមន្ត្រីចូលរួមកាន់បិណ្ឌវេនទី១១នៅវត្តត្រើយកោះផងដែរ ដើម្បីបង្ហាញគំរូសាមគ្គីភាព រួមគ្នាធ្វើបុណ្យទានសន្សំកុសលសម្រាប់ខ្លួនផ្ទាល់ និងឧទ្ទិសមគ្គផលជូនដល់បុព្វការីជនរៀងៗខ្លួនផងដែរ។


កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត នឹងបំពាក់កាមេរ៉ាស្វ័យប្រវត្តិនៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ដើម្បីពង្រឹងការតាមដានការផ្តល់សេវា និងឥរិយាបថរបស់មន្ត្រីក្នុងការបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព រហ័សរហួន និងប្រកបដោយការគោរព។


កំពត៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណី និងសាសនាដ៏សំខាន់មួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានអញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តសំពៅប្រាំ លើភ្នំបូកគោ ដើម្បីធ្វើបុណ្យទាន និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋាន ព្រមទាំងចូលរួមលើកកម្ពស់ការថែរក្សាវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនា។
