
អាជ្ញាធរខេត្តកំពតនឹងរៀបចំកែលម្អតំបន់រមណីយដ្ឋានស្រះឈូកដើម្បីទាក់ទាញទេសចរ
កំពត៖ អាជ្ញាធរខេត្តកំពតគ្រោងរៀបចំកែលម្អរមណីយដ្ឋានស្រះឈូក ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើតជម្រើសកន្លែងកម្សាន្តបន្ថែមសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គម្រោងនេះមានគោលបំណងធ្វើឱ្យតំបន់ស្រះឈូកក្លាយជាកន្លែងសម្រាប់សម្រាកលំហែ ថតរូប និងហាត់ប្រាណ ព្រមទាំងចូលរួមលើកកម្ពស់ភាពទាក់ទាញរបស់ក្រុងកំពតក្នុងនាមជាគោលដៅទេសចរណ៍មួយរបស់កម្ពុជា។







