
កម្មវិធី ទទក កម្ពុជាពិត (ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក កម្ពុជាពិត (ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦)

កម្មវិធី ទទក កម្ពុជាពិត (ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦)













ក្រោយទទួលបទបញ្ជាពីអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរស្រុកទឹកឈូបានចុះផ្អាកដំណើរការលក់ដូរម្ហូបអាហារមួយកន្លែងនៅតំបន់ទេសចរណ៍កោះស្មៅស្ថិតក្នុងឃុំជុំក្រៀលព្រោះតែម្ចាស់អាជីវកម្មប្រើកាយវិកា និងពាក្យសម្តីមិនសមរម្យជាមួយភ្ញៀវដើរកម្សាន្ត ព្រមទាំងដេញមិនឱ្យចតរថយន្តលើទីសាធារណៈទល់មុខតូបរបស់ខ្លួនប្រាសចាកពីសេចក្តីណែនាំ។


កំពត៖ ក្បាលដីប៉ាន់ស្មានក្នុងខេត្តកំពតសរុបប្រមាណ ៧៨៤ ០៦៤ក្បាលដីត្រូវបានមន្ទីរជំនាញវាស់វែងបញ្ចប់ ហើយបានចេញបណ្ណកម្មសិទ្ធចែកជូនដល់ដៃប្រជាពលរដ្ឋទូទាំងខេត្តបានប្រមាណ ៦២៣ ៧២៤បណ្ណរួចមក អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញ បានបន្តចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋជាង ៤រយគ្រួសារ ស្មើនឹង ជិត ៦រយបណ្ណជូនពលរដ្ឋក្នុងស្រុកជុំគិរី។ ខណៈអាជ្ញាធរ និងមន្ទីរជំនាញកំពុងពន្លឿនលើកិច្ចការងារចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋដែលនៅសេសសល់ឱ្យរួចរាល់នៅចុងឆ្នាំ២០២៦។


កំពត៖ បាទដៃសុភមង្គលជារូបសំណាកថ្មី ទើបតែស្ថាបនារួច មិនទាន់បានតុបតែងលម្អឲ្យបានស្អាត១០០%ទេ ក៏ប៉ុន្តែរូបណាកមួយនេះ បានជួយបន្ថែមសោភាពភាពដ៏ស្រស់ស្អាត ដល់តំបន់ឆ្នេរមាត់ព្រែកកំពង់បាយ ក៏ដូចជាសោភ័ណភាពក្រុងកំពតទាំងមូល ឲ្យកាន់តែទាក់ទាញជាងមុន។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកលេងកម្សាន្ត និងបានកោតសរសើរចំពោះគំនិតផ្តួចផ្តើម បង្កើតសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីនេះ របស់ឯកឧត្តមអភិបាលខេត្ត។


កំពត៖ នៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងស្រុកកុះណើត និងដើរកម្សាន្តនៅខេត្តកំពត បានសំដែងនូវសេចក្តីសប្បាយរីករាយប្រកបដោយមោទកភាពបំផុត ចំពោះការអភិវឌ្ឍ រីកចម្រើននៅក្នុងមូលដ្ឋានរបស់ខេត្ត ពិសេសសមិទ្ធផលទេសចរណ៍ជាច្រើន ដែលបាន និងកំពុងអន្ទងចិត្ត និងបេះដូងពួកគេ ឲ្យចង់មកលេងកំពត ម្ដងហើយម្ដងទៀត។
