
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលបានលើកមកដាក់លើបុស្បុក នៅសាលាខេត្តប៉ៃលិន
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលត្រូវបានដំឡើង និងតម្កល់នៅលើបុស្បុកយ៉ាងប្រណីត ស្ថិតក្នុងបរិវេណសាលាខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត។











