
សិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារកែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ
សិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារកែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ

សិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារកែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ













កំពត៖ ក្រុមប្រឹក្សាខេត្តកំពត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកបន្ទាយមាស ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសរុប ៥២២នាក់ ដើម្បីស្តាប់មតិយោបល់ សំណើ និងសំណូមពរ ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។


កំពត៖ គ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកបន្ទាយមាស ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងគាំទ្រដល់ការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ។


កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានណែនាំឱ្យមាតាបិតា និងអាណាព្យាបាលបង្កើនការយកចិត្តទុកដាក់លើការសិក្សា អត្តចរិត សីលធម៌ និងឥរិយាបថរបស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងសហគមន៍ ដោយចាត់ទុកថា ការអប់រំមិនមែនជាការទទួលខុសត្រូវរបស់សាលារៀនតែមួយមុខទេ ប៉ុន្តែត្រូវការការចូលរួមជាប្រចាំពីគ្រួសារ ដើម្បីអភិវឌ្ឍកូនចៅឱ្យមានចំណេះដឹង ជំនាញ និងទំនួលខុសត្រូវ ពិសេសក្លាយជាមូលធនមនុស្សទៅថ្ងៃអនាគត។


កំពត៖ ម្ចាស់ក្រុមហ៊នទេសចរណ៍នៅរាជធានីភ្នំពេញបានបញ្ជាក់ថា ភ្ញៀវរបស់គាត់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ភាគច្រើនបំផុត មានគោលដៅមកដើរលេងកម្សាន្តនៅខេត្តកំពត ព្រោះខេត្តកំពតមានកន្លែងដើរលេងច្រើន អាហារឆ្ងាញ់ ផ្លូវស្រួល ពិសេសមិទ្ធផលទេសចរណ៍ល្អដាច់គេ និងសម្បទាទេសចរណ៍សំបូរបែប ដែលខេត្តដទៃគ្មាន។ តែយ៉ាងណាក៏ដោយ ភ្ញៀវទេសចរចង់ឲ្យឯកឧត្តមអភិបាលខេត្តជួយអភិវឌ្ឍទេសចរណ៍តាមបណ្តាស្រុកដែលមានសក្តានុពលឲ្យបានកាន់តែល្អ។
