
ស្នងការរងខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យជំរឿនមន្ត្រីនគរបាលជាតិ តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ នារព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានដឹកនាំលោកនាយការិយាល័យបុគ្គលិក និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom)។











