
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ រៀបចំពិធីបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស និងសាធារណជន
នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ពៅ ផនសំណាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលបានរៀបចំឡើងនៅបរិវេណវិទ្យាល័យ សិរីសោភ័ណ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។











