
អភិបាលខេត្តកំពត៖ ក្រោមម្លប់សន្តិភាពរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងស្របច្បាប់ជូនពលរដ្ឋទូទាំងប្រទេស
ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដីធ្លីទាំងអស់ត្រូវបានចាត់ទុកជាសម្បត្តិរបស់រដ្ឋ។ ប្រជាពលរដ្ឋត្រូវបានរៀបចំឱ្យរស់នៅ និងធ្វើការរួមគ្នាក្នុងទម្រង់ជា «ក្រុមសាមគ្គី» ដើម្បីបង្កបង្កើនផល និងជួយគ្នាទៅវិញទៅមកក្នុងការស្តារវិស័យកសិកម្មឡើងវិញ។ ប៉ុន្តែក្រោយពីកម្ពុជាទទួលបានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ បានខិតខំពន្លឿនក្នុងការរៀបចំបណ្ណកម្មសិទ្ធផ្តល់ជូនពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យទទួលបានសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីដោយស្របច្បាប់។







