
ប្រធានក្រុមប្រឹក្សាខេត្តកំពតស្នើឲ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាលនិងការអភិវឌ្ឍនមូលដ្ឋាន
កំពត៖ វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត នៅស្រុកដងទង់ បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដោយក្នុងចំណោមសំណើរសំណូមពរ និងកង្វល់ចំនួន ១១ ករណី មន្ត្រីជំនាញបានឆ្លើយបំភ្លឺឯកភាពដោះស្រាយចំនួន ១១ ករណី។ ចំណែកឯ ពាក់ព័ន្ធនិងករណីរបស់ប្រជាពលរដ្ឋឆ្នាំ ២០២៥ ចំនួន ៨ករណី ក្នុងនោះ បំភ្លឺ ៨ករណី ដោះស្រាយ ៧ករណី។







