
កម្លាំងនគរបាលរដ្ឋបាលក្រាំងអំពិល ចុះផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន និងបារីអេឡិចត្រូនិចដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
កំពត៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល ក្រុងកំពត បានចុះផ្សព្វផ្សាយដោយផ្ទាល់ស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈការចុះដល់មូលដ្ឋានផ្ទាល់ និងគ្រឹះស្ថានសិក្សា។







