ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល» ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីត្រៀមលក្ខណៈអនុវត្តកម្មវិធីនេះជាផ្លូវការទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមស្រកចុះបន្តិច ខណៈទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ ស្រកចុះដូចគ្នា
កំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង និងខេត្តក្រចេះបានចាប់ផ្តើមស្រកចុះបន្តិច ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមក៏ស្រកចុះបន្តិចដូចគ្នា នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី ប៉ាង ដានី អញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលក្រុង និងសង្កាត់ នៅសាលាក្រុងកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០
(កំពង់ចាម)៖ លោក ផេន សុផល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ គឺជាជំហានដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិរយៈពេលវែង។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុកជើងព្រៃ។


សកម្មភាពអាជ្ញាធរ
ជំនាញជលផល បំផ្លាញដាយចាប់ត្រី ចំនួន ៣មាត់ នាពេលចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុក អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកកងមាស បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី នៅទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម ដោយរុះរើបំផ្លាញចោល នូវដាយចាប់ត្រី ចំនួន ៣មាត់ ប្រវែង ២២ម៉ែត្រ នៅនឹងកន្លែងផ្ទាល់ ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មានរំលឹកអ្នកសារព័ត៌មានឱ្យពង្រឹងក្រមសីលធម៌ និងការប្រតិបត្តិតាមលិខិតបទដ្ឋានគតិយុត្ត ដើម្បីការពារសិទ្ធិជនងាយរងគ្រោះ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់កំពង់ចាម នារសៀលថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។


សេចក្តីជូនដំណឹង
ពលរដ្ឋរំពឹងថាទឹកទន្លេមេគង្គខេត្តកំពង់ចាមនឹងស្រកចុះដល់កម្រិតមួយអាចធ្វើដំណើរបានស្រួលនៅថ្ងៃដាក់បិណ្ឌទី១ខាងមុខនេះ ខណៈបច្ចុប្បន្នទឹកទន្លេបានឡើងជាលើកទី២
កំពង់ចាម៖ បើតាមប្រជាពលរដ្ឋដែលជាអ្នករស់នៅតាមដងទន្លេមេគង្គខេត្តកំពង់ចាមរំពឹងថាទឹកទន្លេនៅថ្ងៃដាក់បិណ្ឌទី១នឹងស្រកចុះមកវិញនូវកម្រិតមួយដែលអាចឲ្យពួកគាត់អាចធ្វើដំណើរបានស្រួលដោយមិនចាំបាច់ឆ្លងទូកដ ឫសាឡាង ដោយបច្ចុប្បន្នកំណាត់ផ្លូវគោកមួយចំនួនបានជន់លិច។ ពលរដ្ឋបានឲ្យដឹងទៀតថាបើសិនជាទឹកទន្លេស្រកនៅពេលដាក់បិណ្ឌទី១មែន គឺពលរដ្ឋទូទៅអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃបានដោយងាយស្រួល និងទាន់ពេលវេលា។


ការអភិវឌ្ឍ
ក្រសួងសាធារណការ និងអាជ្ញាធរខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យវឌ្ឍនភាព «គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤» ជាមួយប្រតិភូ ADB
(កំពង់ចាម)៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម តំណាងក្រសួងសាធារណការ និងអាជ្ញាធរខេត្តកំពង់ចាម បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃ «គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤» ក្រោមអធិបតីភាព លោក ផេន សុផល អភិបាលរងខេត្ត (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម) និង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថិតនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)។


សេចក្តីជូនដំណឹង
ពលរដ្ឋជាច្រើនគ្រួសារនៅតែប្រើប្រាស់ទូកដជាមធ្យោបាយធ្វើដំណើរ ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើង
កំពង់ចាម៖ ដោយឡែកបើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១៣,៦២ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកទន្លឡើង០,១៦ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១៣,៣០ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅតំបន់នេះគឺ១៥,២០ម៉ែត្រ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមកំណត់ទីតាំងអាជីវករលក់ដូរតាមដងផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះ និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បាននិងកំពុងរៀបចំផែនការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដោយត្រៀមកំណត់ទីតាំង និងរបៀបរៀបរយច្បាស់លាស់សម្រាប់អាជីវករដែលលក់ដូរតាមដងផ្លូវ សំដៅលើកកម្ពស់សោភ័ណភាពក្រុង និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

