ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង រដ្ឋពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសែនមនោមរ្យ និងឯកឧត្តម សាយ ម៉េងគីម ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ លោក ប្រធានក្រុងការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៤ ក្រុងសែនមនោរម្យ និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំគណបក្សក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕


សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះស្រង់ទិន្នន័យ និងធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់ខ្នងផ្ទះ សម្រេចបាន ៨០% នៃផែនការប្រចាំឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានចាត់ទុកជាឯកសារផ្លូវការដ៏មានតម្លៃមិនអាចខ្វះបានសម្រាប់ពលរដ្ឋគ្រប់រូប ក្នុងការអះអាងពីអត្តសញ្ញាណ ព្រមទាំងសិទ្ធិជាពលរដ្ឋពេញលេញតាមផ្លូវច្បាប់។ ការមានឯកសារនេះនៅក្នុងដៃ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងសំខាន់ក្នុងការទទួលបានសេវាសាធារណៈ សេវាសង្គមកិច្ច និងការធ្វើប្រតិបត្តិការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ខៀវ ប៊ុនលីន ដឹកនាំក្រុមការងារ ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងឃុំរយ៉ ស្រុកកោះញែក
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ខៀវ ប៊ុនលីន បានដឹកនាំក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំរយ៉ ។
ក្នុងការចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ក៏មានការចូលរួមពីសំណាក់តំណាងមន្ទីរ /អង្គភាពពាក់ព័ន្ធ លោកស្រី ជិន គិមយឿន ប្រធាន គ.ក.ន.ក ស្រុកកោះញែក លោក បុិល ឌិត ប្រធាន គ.ក.ន.ក ឃុំរយ៉ ព្រមទាំង សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ មេភូមិ និងក្រុមការងារ គ.ក.ន.ក ឃុំជាច្រើនរូប ពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។


សេចក្តីជូនដំណឹង
មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង
លទ្ធផលនៃការវិភាគនៅក្នុងរបាយការណ៍ របស់មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង ដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព និងបរិស្ថាន ស្ថិតនៅតំបន់អនាធិបតេយ្យ ក្នុងតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម
ខេត្តមណ្ឌលគិរី ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត រួមទាំងសមាជិក សមាជិកា គណៈកម្មាធិការសមាគម និង អ៊ុ ពូ មីង បង ប្អូន ជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងស្ថាប័នសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ លោក ព្រមទាំងលោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយលោក ទឹម មុនីរតន៍ ប្រធានមន្ទីរថ្មី ត្រូវទទួលភារកិច្ចជំនួសលោក លឹម ចាន់សុភី ដែលត្រូវចូលនិវត្តន៍៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ថង សាវុន និងលោកជំទាវ រួមទាំងស.ស.យ.កខេត្តមណ្ឌលគិរី ប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជកម្ពុជាទទួលបន្ទុកការងារចុះជួយខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងលោកជំទាវ រួមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ប្រគេនទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញក្នុងពិធីប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត ពិធីនេះស្ថិតនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ។


នយោបាយ
ឯកឧត្តម គង់ គឹមនី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន សាខាចំណុះគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារក្មេងប្រុសម្នាក់ មានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ថែមទាំងបាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ក្មេងប្រុសម្នាក់ ឈ្មោះ ចន្ថា តុលា អាយុ ១៧ឆ្នាំ ដែលមានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ស្ថិតនៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ឯកឧត្តម គង់ គឹមនី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
នាឱកាសនោះ ឯកឧត្តម គង់ គឹមនី និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រទេះពិកា ១គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារក្មេងប្រុស និងសូមជូនពរឆាប់ជាសះស្បើយផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី ដាំកូនឈើចំនួន ១ម៉ឺនដើម តាមដងផ្លូវជាតិ នាឱកាសបុណ្យ រុក្ខទិវា ៩ កក្កដា ដើម្បីឱ្យមានភាពស្រស់បំព្រង និងមានសោភណ្ឌ័ភាពបរិស្ថាន
ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសឲ្យយើងទាំងអស់គ្នា ចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទីកន្លែង សម្រាប់អនាគត់កូនចៅជំនាន់ក្រោយ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ខណ្ឌ រដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យ ប្រារព្វពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី រួមទាំងមានការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។


កសិកម្ម
បន្លែធម្មជាតិខេត្តមណ្ឌលគិរី នារដូវកាលបៃតង🌿🌱
បន្លែធម្មជាតិ ពីចម្ការប្រពៃណីជនជាតិដើមពូនង នឹងបន្លែព្រៃ លក់ក្នុងផ្សារជនជាតិដើមភាគតិច ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គឺជាមន្តស្នេហ៍មួយដ៏ទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរ និងអ្នកក្នុងតំបន់ ព្រោះបន្លែទាំងនោះមានភាពស្រស់ គ្មានសារធាតុគីមី និងមានរសជាតិប្លែកពីបន្លែទីផ្សារទូទៅ។
Copyright of this image is retained by the owner of this image
© Tong Len All rights Reserved


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា របស់រដ្ឋបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុង/ស្រុកទាំង៥ ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

