ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
(វីដេអូ) : សម្តេចធិបតី នៅរង់ចាំចម្លើយច្បាស់លាស់ពី លោក អ៊ុ សំអាន ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២ និង ៥៩
«មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះកម្មវិធីជិះរថយន្តក្រុងដោយមិនបង់ប្រាក់ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ។


នយោបាយ
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ឯកឧត្តម សៅ សារ៉ាត់ នាំយកអំណោយមនុស្សធម៌ចែកជូនចាស់ជរា ២២ គ្រួសារ នៅស្រុកសាលាក្រៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ប៉ៃលិន)៖ ក្នុងឱកាសរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមដំណើរដោយ ឯកឧត្តម ទី សុខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា ចំនួន ២២ គ្រួសារ មកពីភូមិអូរឈើក្រំ និងភូមិបឹងអូរជាង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន ពង្រឹងគុណភាពសេវាសាធារណៈ និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព
(ប៉ៃលិន)៖ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងពេលថ្មីៗថា រដ្ឋបាលខេត្តបានប្តេជ្ញាពង្រឹងគុណភាពសេវាសាធារណៈ និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស មានប្រសិទ្ធភាព និងគណនេយ្យភាព។ លោក គោស៊ុ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រីក និងលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ទោះបីជាការផ្តល់សេវាកន្លងមកទទួលបានលទ្ធផលល្អប្រសើរក៏ដោយ ក៏នៅតែមានបញ្ហា ប្រឈមមួយចំនួនដែលថ្នាក់ដឹកនាំខេត្តត្រូវបន្តដោះស្រាយជាលំដាប់។


សិល្បៈនិងវប្បធម៌
ឯកឧត្តម សៅ សារ៉ាត់ និងលោកជំទាវ ស្វាយ ដួងកែវ អញ្ជើញនាំយកទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តស្រង់មានជ័យ
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ ស្វាយ ដួងកែវ បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ ក្នុងវត្តស្រង់មានជ័យ ស្ថិតក្នុងភូមិភ្នំស្រង់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ វេនទី១៤។


សន្តិសុខសង្គម
អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន ផ្តល់សេវាសាធារណៈបានជិត ១៥,០០០ សេវា ក្នុងឆមាសទី១ ឆ្នាំ២០២៦
(ប៉ៃលិន)៖ បើយោងតាមរបាយការណ៍របស់លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងនាពេលថ្មីៗនេះថា៖ អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តប៉ៃលិន នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ បានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានសរុបចំនួន ១៤,៥៨៥ សេវា។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានប្រសាសន៍ថា ការកើនឡើង និងដំណើរការទៅមុខដោយរលូននេះ គឺដោយសារការ ប្រមូលផ្តុំសេវារដ្ឋបាលសំខាន់ៗ មកទីតាំងតែមួយ ដែលក្នុងនោះមាន ១២ សេវាពីបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ (តាមរយៈប្រតិភូកម្ម)និង២ សេវារបស់រដ្ឋបាល ខេត្តផ្ទាល់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជំបិណ្ឌ
ខេត្តប៉ៃលិន៖ ក្នុងឱកាស នៃពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ រួមមាន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន នាំយកទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ ក្នុងទីអារាមចំនួនបី គឺវត្តពោធិមារាម ហៅវត្តប៉ាហ៊ី, វត្តរតនសោភ័ណ ហៅវត្តកោងកាង និងវត្តគិរីរតនារាម ភ្នំយ៉ាត។


សិល្បៈនិងវប្បធម៌
ឯកឧត្តម សោ សុវណ្ណ និងក្រុមគ្រួសារ រួមជាមួយលោកគ្រូឧទ្ទេសាចារ្យ ប៉ូ ពិសិទ្ធ អញ្ជើញចូលរួមពិធីបុណ្យភ្ជំបិណ្ឌ នៅវត្តពោធិមារាម (វត្តប៉ាហ៊ី)
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងក្រុមគ្រួសារត្រកូល «សោ» ទាំងអស់ និងលោកគ្រូឧទ្ទេសាចារ្យ ប៉ូ ពិសិទ្ធ ដែលរស់នៅសហរដ្ឋអាមេរិក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះកម្មវិធីជិះរថយន្តក្រុងដោយមិនបង់ប្រាក់ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ។


សន្តិសុខសង្គម
ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យការត្រៀមលក្ខណៈអនុវត្តច្បាប់កាតព្វកិច្ចយោធា នៅខេត្តប៉ៃលិន
(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន នាយសេនាធិការរង និងជាប្រធានក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងលើកម្លាំងយោធិន ទីតាំង និងសម្ភារៈប្រើប្រាស់នានា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងពីរ ក្នុងខេត្តប៉ៃលិន ដើម្បីត្រៀមលក្ខណៈអនុវត្តច្បាប់កាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។


បរិស្ថាន
រដ្ឋបាលសង្កាត់ទួលល្វា ចុះបាញ់ទឹកសម្អាតបរិវេណរង្វង់មូលព្រះវិស្ណុដៃប្រាំបី ដើម្បីលើកកម្ពស់សោភណភាពក្រុងប៉ៃលិន
(ប៉ៃលិន)៖ រដ្ឋបាលសង្កាត់ទួលល្វា ដឹកនាំដោយលោកស្រី ទន់ ស៊ីម៉េន ចៅសង្កាត់ទួលល្វា បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងកម្លាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះធ្វើសកម្មភាពបាញ់ទឹកលាងសម្អាត និងរៀបចំអនាម័យបរិស្ថាននៅជុំវិញតំបន់រង្វង់មូលព្រះវិស្ណុដៃប្រាំបី ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។


សិល្បៈនិងវប្បធម៌
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៧វត្ត ក្នុងឱកាសកាន់បិណ្ឌទី១៤
(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អមដំណើរដោយលោក-លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទ បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមវត្តអារាមចំនួន ៧វត្ត ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

