កសិកម្មឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញដល់កសិករ ក្នុងការបង្កបង្កើនស្រូវទាន់រដូវកាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ជូនដល់កសិកររស់នៅឃុំរយ៉ ពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក។ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។ ឯកឧត្តម បញ្ជាក់ថា ការផ្តល់ពូជស្រូវសែនក្រអូបនេះ ជាពូជមានគុណភាព ដែលផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារ ដូច្នេះ សូមប្រជាកសិករ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត អំពីបច្ចេកទេស ការដាំដុះ ការថែទាំ និងការប្រើប្រាស់ទឹក ដើម្បីទទួលបានទិន្នផលល្អ។ ឯកឧត្តម បានជំរុញឱ្យប្រជាកសិករ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដំណាំស្រូវ ដោយប្រើជីធម្មជាតិ ឬរៀនផលិតជីកំប៉ុសខ្លួនឯង សម្រាប់ប្រើប្រាស់កាត់បន្ថយប្រើជីគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព មិនត្រឹមប៉ុណ្ណោះ ក៏បានជួយសន្សំសំចៃលើការចំណាយ។ ក្រៅពីដំណាំស្រូវ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនផ្ទៃដីដាំដុះ ចៀសវាងទុកដីទំនេរចោល ដាំដំណាំឈើហូបផ្លែ បន្លែ ចិញ្ចឹមសត្វ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ដោយអាចទទួលបានចំណីអាហារសុវត្ថិភាព ហើយក៏អាចជួយឱ្យបងប្អូនប្រជាកសិករ យកផលដំណាំដែលដាំដុះ លក់បានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា មន្ទីរ បានសហការជាមួយរដ្ឋបាលស្រុកកោះញែក និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចែកពូជស្រូវសែនក្រអូប០១ សរុបចំនួន ៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់កសិករចំនួន ១០០គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារ ទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម ។ លោក បន្ថែមថា គិតត្រឹមដើមខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវវស្សាសរុបអនុវត្តបានចំនួន ៨ ៥៤៣ហិកតា ស្មើនឹង ២៥,៦៥% នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួន ១ ៥៤៧ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានសរុបចំនួន ១៧៣ហិកតា ស្រូវស្រាល អនុវត្តបានសរុបចំនួន ៥២៩ហិកតា ស្រូវកណ្តាល អនុវត្តបានសរុបចំនួន ២ ៤០៤ហិកតា ស្រូវធ្ងន់ អនុវត្តបានសរុបចំនួន ៧៥៧ហិកតា។ នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពឃ្លាំងសម្ងួតស្រូវ របស់សាខាក្រុមហ៊ុនក្នុងស្រុក អេមរុ រ៉ាយស៍ (ខេមបូឌា) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
​ព័ត៌មាន​កម្ពុជា ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
កម្ពុជា ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
កម្ពុជា ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
អានបន្ត
​ព័ត៌មាន​អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
អានបន្ត
សកម្មភាពអាជ្ញាធរមន្ត្រីអធិការកិច្ចនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ៤រូប ចូលរួមពិធីសច្ចាប្រណិធាន នៅសាលាដំបូងខេត្ត
មន្ត្រីអធិការកិច្ចនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ៤រូប ចូលរួមពិធីសច្ចាប្រណិធាន នៅសាលាដំបូងខេត្ត
(កំពង់ចាម)៖ មន្ត្រីអធិការកិច្ចចំនួន ៤ រូប នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចូលរួមក្នុងពិធីសច្ចាប្រណិធាន ដើម្បីទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដែលបានរៀបចំឡើងនៅសាលាដំបូងខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
បរិស្ថានការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា
ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា
@ ប្រធានបទ៖ « ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងវិធានការដោះស្រាយផ្លូវខូច/លិចទឹក ក្នុងរដូវវស្សា »
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សុខាភិបាលសិស្សវិទ្យាល័យកោះសូទិន ខេត្តកំពង់ចាម ដួលសន្លប់ចំនួន៩នាក់ (ស្រី៩នាក់) បញ្ចូនទៅកាន់មណ្ឌលសុខភាពភ្លាមៗ
សិស្សវិទ្យាល័យកោះសូទិន ខេត្តកំពង់ចាម ដួលសន្លប់ចំនួន៩នាក់ (ស្រី៩នាក់) បញ្ចូនទៅកាន់មណ្ឌលសុខភាពភ្លាមៗ
សិស្សថ្នាក់ទី៧ និងថ្នាក់ទី១០ នៃវិទ្យាល័យកោះសូទិន ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដួលសន្លប់ចំនួន៩នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង ៨:៤០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីកើតហេតុភ្លាមៗ និងទទួលបានបទបញ្ជា និងការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងនាមលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានអញ្ជើញចុះពិនិត្យផ្ទាល់នៅបរិវេណ និងបន្ទប់សិក្សានៃវិទ្យាល័យ កោះសូទិន និងបានបញ្ចូនសិស្សទាំង៩នាក់ទៅកាន់មណ្ឌលសុខភាពកោះសូទិនដើម្បីជួយសង្គ្រោះ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សេចក្តីជូនដំណឹងអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀត​ណាម ខេត្ត ហ្សាឡាយ ចំនួន៨ អដិ្ឋធាតុ ត្រូវបានធ្វើ មាតុភូមិនិវត្ដ​ន៍ បន្ទាប់ពីបានរុក​រក​ឃើញ ​ក្នុងរដូវ​ប្រាំ​ង​ ​​ឆ្នាំ២០​២៥-២០២៦ ក្នុងភូមិសាស្រ្ត ខេត្តរតនគិរី
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀត​ណាម ខេត្ត ហ្សាឡាយ ចំនួន៨ អដិ្ឋធាតុ ត្រូវបានធ្វើ មាតុភូមិនិវត្ដ​ន៍ បន្ទាប់ពីបានរុក​រក​ឃើញ ​ក្នុងរដូវ​ប្រាំ​ង​ ​​ឆ្នាំ២០​២៥-២០២៦ ក្នុងភូមិសាស្រ្ត ខេត្តរតនគិរី
ពិធីគោរពវិញ្ញាណក្ខន្ធ​ និងធ្វើមាតុភូមិនិវត្ដ​ន៍ នៃអដិ្ឋធាតុកង ទ័ព និងជំនាញការវៀត​ណាម ចំនួន៨ ខាងលើនេះត្រូវបាន គណៈកម្មការរុករកគាស់​លើក​អដ្ឋិធាតុ​ខេត្ដរតនគិរី នៃព្រះរា ជាណាចក្រកម្ពុជា និងខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែល រៀបចំធ្វើឡើងនៅបរិវេណ ស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-វៀតណាម ស្ថិតនៅ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីរ សៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមមាន ឯកឧត្ដម ម៉ា វិចិត្រ អភិបាលរងខេត្ដ ​និងជាប្រធាន​គណៈកម្មការរុករកគាស់​លើក​អដ្ឋិធាតុ​ខេត្តរតនគិរី និងលោកជំទាវ ង្វៀង ធីថាញ់លីច អនុ ប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត និងជា​ប្រធាន​គណៈ​កម្មការ​រុករកអដ្ឋិធាតុខេត្ដហ្សាឡាយ ។
មន្ទីរព័ត៌មានខេត្តរតនគិរី
មន្ទីរព័ត៌មានខេត្តរតនគិរី
អានបន្ត
បទយកការណ៍មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលភ្ញៀវទេសចរ និងអ្នកដំណើរទាំងឡាយតែងតែសួរក និងសរសើថា ត្រូវមាត់ ត្រូវចិត្ត។ ក្រវ៉ាញមានដុះនៅតាមព្រៃភ្នំ ឬដីដែលមានដើមឈើធំៗ ដុះជុំជិត ពោលគឺដំណាំនេះ ត្រូវការពន្លឺថ្ងៃតិច ដើម្បីលូតលាស់។ បច្ចុប្បន្ននេះ ក្រវ៉ាញក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួន ធ្វើការដាំដុះផងដែរ ដែលទទួលបានទិន្នផលល្អប្រសើ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សកម្មភាពថ្នាក់ដឹកនាំឯកឧត្តមទេសរដ្ឋមន្រ្តី អុី ឈាន អញ្ជើញគោរពវិញ្ញាណខ័ន្ធសព លោក សំ សាវឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន
ឯកឧត្តមទេសរដ្ឋមន្រ្តី អុី ឈាន អញ្ជើញគោរពវិញ្ញាណខ័ន្ធសព លោក សំ សាវឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំខេត្តប៉ៃលិន មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ គោរពវិញ្ញាណខ័ន្ធសព លោក សំ សាវឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន នៅគេហដ្ឋានសព ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានទទួលមរណភាព ដោយសារជម្ងឺគាំងបេះដូង នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សុខាភិបាលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
បាត់ដំបង៖ អគារជំងឺមិនឆ្លង និងស្តារនីតិសម្បទា នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋកូរ៉េតាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម គីម សុងតេ (KIM Sungtai) អគ្គកុងស៊ុលកូរ៉េ ប្រចាំកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធាន មកពីមន្ទីរអង្គភាពនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ក្រុងស្រុកនៃខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សន្តិសុខសង្គមអភិបាលរងខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងស្រុកស្រីសន្ធរ
អភិបាលរងខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក សា ស៉ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងបន្តយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ការអភិវឌ្ឍអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងតម្រូវការត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីចំណុចបំបែកស្គន់ រហូតដល់ក្រុងកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត