
ឯកឧត្តម ម៉ៅ ធនិន ទទួលជួបឯកអគ្គរាជទូតរងអង់គ្លេស ដើម្បីពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
កំពត៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបសម្តែងការគួរសម ជាមួយលោកស្រី Abigail Fryer ឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនលើវិស័យសំខាន់ៗ នាឱកាសដែលលោកស្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តកំពត។





