
មន្ត្រីជំនាញនិងអាជ្ញាធរក្រុងបូកគោអះអាងថាពុះមានការនាំចូលទំនិញថៃតាមកំពង់ផែក្នុងខេត្តកំពតទេ
កំពត៖ មន្ត្រីជំនាញ និងអាជ្ញាធរក្រុងបូកគោ ខេត្តកំពត បានអះអាងថា មិនមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញពីប្រទេសថៃដែលស្ថិតក្នុងបម្រាមរបស់រាជរដ្ឋាភិបាល តាមកំពង់ផែនានាក្នុងភូមិសាស្ត្រខេត្តកំពតនោះទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តត្រួតពិនិត្យ និងតាមដានយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសពាណិជ្ជកម្មគ្រប់ប្រភេទ។





