
សាលាបឋមសិក្សាអង្គជុំ ទទួលបានជ័យលាភី និងពានរង្វាន់ថ្នាក់ជាតិជាបន្តបន្ទាប់
កំពត៖ សាលាបឋមសិក្សាអង្គជុំ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត បានដណ្តើមបានជ័យលាភី និងពានរង្វាន់ថ្នាក់ជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ មក តាមរយៈការអនុវត្តយុទ្ធសាស្ត្រដឹកនាំយ៉ាងម៉ឺងម៉ាត់ ព្រមទាំងមានការចូលរួមគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងសាលារៀន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធអប់រំ។







