
ព្រះចៅអធិការវត្តអង្គអណ្ដូងព្រេង នាំយកទេយ្យទាន និងថវិកា ប្រគល់ជូនរដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដើម្បីជួយប្រជាពលរដ្ឋខ្វះខាត
កំពត៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ព្រះអង្គគ្រូ ស្វាយ ធូ ព្រះចៅអធិការវត្តអង្គអណ្ដូងព្រេង ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ បាននាំយកទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យថវិកា មកប្រគល់ជូនរដ្ឋបាលសង្កាត់អណ្ដូងខ្មែរដោយផ្ទាល់ ដើម្បីចូលរួមជួយសម្រាលការខ្វះខាតជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រក្នុងមូលដ្ឋាន ជាពិសេសក្នុងអំឡុងរដូវវស្សានេះ។







