
អាជ្ញាធរក្រុងកំពត ចុះតាមខ្នងផ្ទះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត និងនាំយកអំណោយជូនពលរដ្ឋ ៤០ គ្រួសារ
កំពត៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងកំពត សហការជាមួយលោកចៅសង្កាត់អណ្ដូងខ្មែរ និងក្រុមយុវជន ស.ស.យ.ក. បានចុះដោយផ្ទាល់ដល់ខ្នងផ្ទះ ព្រមទាំងនាំយកអំណោយជូនដល់គ្រួសារប្រជាពលរដ្ឋសរុបចំនួន ៤០ គ្រួសារ នៅសង្កាត់អណ្ដូងខ្មែរ ដើម្បីជួយសម្រួលជីវភាព និងចែកប័ណ្ណព័ត៌មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។







