
ខេត្តកំពតរៀបចំ «កម្មវិធីបង្ហាញស្នាដៃចម្អិន និងពិព័រណ៍ម្ហូបអាហារ» ក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦
កំពត៖ រដ្ឋបាលខេត្តកំពត សហការជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំ «កម្មវិធីបង្ហាញស្នាដៃចម្អិន និងពិព័រណ៍ម្ហូបអាហារ» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០ នាទីតទៅ នៅបរិវេណរូបសំណាកបាតដៃ ខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងបង្ហាញពីសិល្បៈនៃការចម្អិនម្ហូបអាហារក្នុងស្រុក តាមរយៈការរៀបចំស្តង់ពិព័រណ៍ និងសកម្មភាពបង្ហាញស្នាដៃចម្អិនផ្ទាល់។







